Issue 41 Sept. 2025

ការទាមទារទីក្រុងមកវិញ៖ ការពិនិត្យមើលឡើងវិញទៅលើកិច្ចការនយោបាយទីក្រុងរបស់ក្រុមឆ្វេងឥណ្ឌូនេស៊ី

“ការបញ្ចូលក្រុមឆ្វេងនៅក្នុងក្រុមប្រឹក្សាសាលាក្រុងអាចត្រូវបានចាត់ទុកថាជាជោគជ័យមួយ។ សមមិត្ត  Dekker, Wiwoho, Malaka (Tan?) និងសមមិត្ត Soekindar សមមិត្តទាំងអស់នេះបានឈរនៅជាមួយប្រជាជន (Ra’jat) បានលៃលកធានាបាននូវសមាជិកភាពនៅក្នុងក្រុមប្រឹក្សាសាលាក្រុង។ សមាជិកភាពនេះ នឹងពង្រឹង តួនាទីរបស់ក្រុមឆ្វេងនៅក្នុងក្រុមប្រឹក្សាសាលាក្រុង (gemeenteraad)។ សមាជិកភាពនេះមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍទីក្រុង Samarang ការប្រែប្រួលនៅក្នុងសមាភាពក្រុមប្រឹក្សាសាលាក្រុង ប្រហែលជាអាចជួយ កាត់ការអាប់ឱនកិត្តិយស និងបទបញ្ញត្តិមិនសមរម្យទាំងឡាយ ដែលប៉ះពាល់ដល់ភូមិសង្កាត់ក្នុងទីក្រុង។ ក្រុមប្រឹក្សាសាលាក្រុងរបស់យើង ដែលត្រូវបានចាត់ទុកថាជាកន្លែងដែលពិបាកក្នុងការបញ្ចេញមតិយោបល់ ពីពលរដ្ឋនាពេលកន្លងមកនោះ ពេលនេះត្រូវបានរំពឹងថានឹងក្លាយទៅជាក្រុមប្រឹក្សាមួយ ដែលយកចិត្តទុក ដាក់ទៅលើផលប្រយោជន៍របស់ប្រជាជនថ្នាក់ទាប។” (Soeara-Ra’jat, 16 October 1921) ព្រឹត្តិការណ៍ដែលបានរាយការណ៍នៅក្នុង   Soeara […]

Issue 41 Sept. 2025

នៅពេលដែលស្ត្រីដឹកនាំ៖ Perempoean Kromo នៅក្នុងចលនាក្រហម

នៅចុងរដូវក្តៅឆ្នាំ២០១៩ ក្នុងអំឡុងពេលធ្វើដំណើរទៅចូលរួមសន្និសីទ ខ្ញុំបានទៅទស្សនានៅសួនសាធារណៈ Marx-Engels-Forum ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ Mitte នៅចំកណ្តាលទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ នៅពេលដែលខ្ញុំទៅដល់សួនដែលមានដើមឈើដុះប្របអាងទន្លេ Spree វាមិនមែនជារូបចម្លាក់សំរិទ្ធរបស់ Ludwig Engelhardt របស់ Marx និង Engels នោះទេ ដែលទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។ ផ្ទុយទៅវិញ ខ្ញុំបានដក ដង្ហើមធំនៅពេលដែលបានឃើញរូបភាពស្ត្រីជនជាតិឥណ្ឌូនេស៊ី ដែលត្រូវបានគេឆ្លាក់នៅលើជញ្ជាំងដែក ដែលព័ទ្ធ ជុំវិញរូបសំណាករបស់ Marx និង Engels។ នៅលើជញ្ជាំងមានរូបចម្លាក់លាន ដែលបង្ហាញពីទិដ្ឋភាពនៃ​ចលនា​កុម្មុយនិស្ត​សកល ដែលភាគច្រើន​នៃ​រូបភាពចលនាទាំងនេះពិពណ៌នា​អំពី​ស្ត្រី។ នៅក្នុងរូបភាពជនជាតិឥណ្ឌូនេស៊ី បង្ហាញឱ្យឃើញស្ត្រីចំនួប១០ រូប […]

Issue 41 Sept. 2025

រវាង Sartre និង Suharto: គ្រោះថ្នាក់នៃអត្ថិភាពនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី

នៅពេលដែលទស្សនវិទូម៉ាក្សនិយមជនជាតិហុងគ្រី György Lukács បានបោះពុម្ភសៀវភៅដែលមានចំណងជើង ថា ការបំផ្លិចបំផ្លាញនៃហេតុផល (១៩៥២) ដែលមានខ្លឹមសារបដិសេធយ៉ាងខ្លាំងទៅនឹងនឹងទស្សនវិជ្ជាទ្វីបអឺរ៉ុបនៃ សតវត្សរ៍ទី២០ គាត់បានចាត់ថ្នាក់បុគ្គលសំខាន់ៗដូចជា Kierkegaard, Heidegger និង Jaspers ក៏ដូចជាសមភាគី ជនជាតិបារាំងរបស់ពួកគេ ដូចជា Sartre និង Camus ថាជាមេគំនិតនៃទស្សនវិទ្យាម្យ៉ាង ដែលគាត់ឱ្យឈ្មោះថា “អត្តនោម័តនិយមបែបប៉ារ៉ាស៊ីត”​ (parasitical subjectivism)។ គាត់បានរកឃើញថា ប្រភពដើមរបស់ទស្សនវិទ្យា នេះផ្ដើមចេញពីវិបត្តិវណ្ណៈកណ្តាលនៅអឺរ៉ុបនាចុងសតវត្សរ៍ទី១៩ ជាពេលមួយដែលការបរាជ័យនៃលទ្ធិប្រជាធិបតេយ្យ សេរីនិយម និងការរះឡើងនៃចក្រពត្តិនិយម ធ្វើឱ្យបាត់បង់ជំនឿលើហេតុផលសមូហភាព។ តាមរយៈការបន្តប្រពៃណី នៃមនោគមវិជ្ជាម៉ាក្សនិយម Lukács […]

Issue 41 Sept. 2025

ទេសកាលនៃស្ថានភាពចលាចល៖ ការឆ្លុះបញ្ចាំងទៅលើព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែមករា (Malari)

ក្នុងខែឧសភា ឆ្នាំ ១៨៩៩ Kartini (1879-1904) សំណេរក្នុងលំហអាណានិគមនៃកោះជ្វា ដែលស្ថិតក្រោមអាណានិគម ហូឡង់ បានសរសេរអំពីដំណើរឆ្លងកាត់ព្យុះនៃការប្រែប្រួលដ៏ខ្លាំងក្លាដែលកំពុងហ៊ុមព័ទ្ធពិភពលោកដែលនាងបានរស់នៅ៖ “វិញ្ញាណនៃយុគសម័យ ដែលជាអ្នកសង្គ្រោះ និងជាអ្នកការពាររបស់ខ្ញុំ បានបោះជំហានលឺសូរដូចផ្គរលាន់  និង ប្រកបដោយមោទនភាព បានធ្វើឱ្យស្ថាប័នចាស់ៗរង្គោះរង្គើ ខណៈពេលដែលគាត់ដើរទៅជិតដែនដីរបស់ ពួកគេ មាត់ច្រករបាំងដ៏រឹងមាំបានរបើកឡើង មាត់ច្រកមួយចំនួនបានរបើកដោយខ្លួនឯងយ៉ាងងាយ ហើយ មួយចំនួនទៀតបានរបើកទាំងលំបាក ប៉ុន្តែ មាត់ច្រកនៃរបាំងបានរបើកឡើងហើយ ដែលបានអនុញ្ញាតឱ្យ ភ្ញៀវដែលមិនបានអញ្ជើញចូលខាងក្នុង ហើយកន្លែងណាដែលគាត់បានឆ្លងកាត់ គាត់បានបន្សល់ទុកស្នាម ដានជើងរបស់គាត់។” (“លិខិតជូនចំពោះ Stella Zeehandelaar” Kartini, 1912) ពេលដែលនាងសរសេរលិខិតនេះ […]

Issue 41 Sept. 2025

ការវាយបក និងការកសាងកម្លាំង៖ ការឆ្លុះបញ្ចាំងទៅលើចលនាកម្មករឥណ្ឌូណេស៊ី

អត្ថបទនេះធ្វើការពិភាក្សាអំពីរបៀបដែលគ្រោះមហន្តរាយដូចជាជំងឺកូវីដ-១៩ ត្រូវបានយកទៅប្រើប្រាស់ជា យន្តការដើម្បីបង្កើនការកេងប្រវ័ញ្ចលើកម្មករឥណ្ឌូណេស៊ី និងរបៀបដែលមេដឹកនាំសហជីព និងសកម្មជនការងារ បានឆ្លុះបញ្ចាំងទៅលើចលនាកម្មករឥណ្ឌូណេស៊ី ដើម្បីឆ្លើយតបទៅនឹងបាតុភូតដែលបានកើតឡើង។ ច្បាប់ប្រឆាំងនឹងប្រជាជន ខណៈពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះគឺនៅចុងខែមីនា ឆ្នាំ២០២៥ ជាច្រើនថ្ងៃកន្លងទៅនេះ នៅតាម ដងផ្លូវជាច្រើនក្នុងទីក្រុងនានានៃប្រទេសឥណ្ឌូណេស៊ីពោរពេញទៅដោយបាតុករ ដែលមានទាំងនិស្សិត កម្មករ និង សាធារណជនទូទៅ ធ្វើការទាមទារឱ្យលុបចោលច្បាប់ស្តីពីយោធាឥណ្ឌូណេស៊ី (TNI) ដែលត្រូវបានអនុម័តដោយ រដ្ឋសភាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ច្បាប់ថ្មីនេះ គឺជាការធ្វើវិសោធនកម្មលើច្បាប់ចាស់ ដែលត្រូវបានគេ មើលឃើញថាមានបញ្ហា ដោយសារច្បាប់ថ្មីនេះផ្ទុយទៅនឹងបរមានុភាពរបស់ប្រជាជនស៊ីវិល ក្នុងនោះមានមាត្រាមួយ ចំនួននៃច្បាប់ថ្មីនេះធ្វើឱ្យមានការសង្ស័យថា “អាចធ្វើឱ្យព្រំដែនរវាងអំណាចស៊ីវិល និងយោធាមានភាពមិនច្បាស់លាស់” ដែលបានធ្វើឱ្យគេនឹកឃើញដល់សម័យកាលនៃរបបសណ្តាប់ធ្នាប់ថ្មីបែបផ្តាច់ការ ហើយច្បាប់នេះអាចនឹងនាំយក របបនេះត្រឡប់មកវិញ […]