រវាង Sartre និង Suharto: គ្រោះថ្នាក់នៃអត្ថិភាពនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី
នៅពេលដែលទស្សនវិទូម៉ាក្សនិយមជនជាតិហុងគ្រី György Lukács បានបោះពុម្ភសៀវភៅដែលមានចំណងជើង ថា ការបំផ្លិចបំផ្លាញនៃហេតុផល (១៩៥២) ដែលមានខ្លឹមសារបដិសេធយ៉ាងខ្លាំងទៅនឹងនឹងទស្សនវិជ្ជាទ្វីបអឺរ៉ុបនៃ សតវត្សរ៍ទី២០ គាត់បានចាត់ថ្នាក់បុគ្គលសំខាន់ៗដូចជា Kierkegaard, Heidegger និង Jaspers ក៏ដូចជាសមភាគី ជនជាតិបារាំងរបស់ពួកគេ ដូចជា Sartre និង Camus ថាជាមេគំនិតនៃទស្សនវិទ្យាម្យ៉ាង ដែលគាត់ឱ្យឈ្មោះថា “អត្តនោម័តនិយមបែបប៉ារ៉ាស៊ីត” (parasitical subjectivism)។ គាត់បានរកឃើញថា ប្រភពដើមរបស់ទស្សនវិទ្យា នេះផ្ដើមចេញពីវិបត្តិវណ្ណៈកណ្តាលនៅអឺរ៉ុបនាចុងសតវត្សរ៍ទី១៩ ជាពេលមួយដែលការបរាជ័យនៃលទ្ធិប្រជាធិបតេយ្យ សេរីនិយម និងការរះឡើងនៃចក្រពត្តិនិយម ធ្វើឱ្យបាត់បង់ជំនឿលើហេតុផលសមូហភាព។ តាមរយៈការបន្តប្រពៃណី នៃមនោគមវិជ្ជាម៉ាក្សនិយម Lukács […]